Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរជិត ៤០ម៉ឹននាក់បានមកសម្រាកកម្សាន្តនៅខេត្តកំពតក្នុងរយៈពេលពីរថ្ងៃនៃពីធីបុណ្យចូលឆ្នាំ

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មីៗ  អាជ្ញាធរខេត្តបានរៀបចំតុបតែងលម្អភ្លើងធ្វើ កំពតសង្ក្រាន្ត បានល្អ ទាក់ភ្នែក ធ្វើឱ្យទេសចរណ៍ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយចង់មកលេងផ្ទាល់។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តសម្រុកចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៣ និង១៤ ខែមេសា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកដើរលេងសម្រាកកម្សាន្តតាមតំបន់សំខាន់ៗក្នុងក្រុង និងតាមរមណីយដ្ឋាននានាក្នុងខេត្ត។

លោកប្រធានមន្ទីរបានបន្តថា ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុកពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពតល្អប្រសើរគ្មានអ្វីគួរឱ្យកក់សម្គាល់នោះទេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយខ្ញៀវខ្ញា ក្នុងការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ និងការលេងបាញ់ទឹកជាដើម។

ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា ខេត្តកំពតពិតជាស្រស់ស្អាត មានកន្លែងដើរលេងច្រើន ហើយអាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកឯសន្តិសុខសណ្តាប់ធ្នាប់ក៏ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែក និងជាគោលដៅរបស់ភ្ញៀវមកកំពតក្នុងឆ្នាំនេះ គឺរូបសំណាកសេះសមុទ្របាញ់ទឹក។ ភ្ញៀវទេសចរបានបន្តថា ចំនួនភ្ញៀវមកលេងខេត្តកំពតឆ្នាំនេះច្រើន ក៏ដោយសារប្រទេសមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបបង្កលក្ខណៈឱ្យពលរដ្ឋមានលទ្ធភាពដើរលេងច្រើន។ 

សម្រាប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ បើតាមការរំពឹងទុករបស់មន្ត្រីជំនាញថា នឹងមានភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្តសប្បាយផ្សេងៗ មានដូចជាការលេងល្បែងប្រជាប្រិយផ្សេងៗ ការប្រគុំតន្ត្រីខ្នាតធំ ធម្យម រហូតដល់ការរាំស្គដៃនៅតាមបណ្តោយឆ្នេរកោះស្មៅ ត្រូវបានរៀបចំលេងចាប់តាំងពីថ្ងៃម្សិលម៉ិញ ហើយថ្ងៃនេះក៏នៅបន្តលេងដើម្បីបង្កបបរិយាកាលសប្បាយរីករាយជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




































Post a Comment

0 Comments