Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតស្នើដល់អាជ្ញាធរនិងពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យបំផុសស្មារតីជាតិនិងវប្បធម៌និយម

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លងឧប្បដ្ឋានសាលាមួយខ្នងនៅ វត្តយសសុវណ្ណអូរជុំព្រៃទន្លេ ស្ថិតក្នុងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី១ គឺផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសឌីជីថល ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ត្រូវចូលរួមអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរផងដែរ។ យ៉ាងណាមិញសមទ្ធិផលនានារបស់វត្តដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺបានបង្ហាញអំពីការចូលរួមយកចិត្តទុករបស់អាជ្ញាធរស្រុក បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ក្នុងការលើកកម្ពស់វិស័យពុទ្ធចក្រឲ្យមានការអភិវឌ្ឍន៍រីកចម្រើនដំណាលគ្នា ជាមួយនឹងវិស័យអាណាចក្រ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការយល់ឃើញរបស់ឯកឧត្តម ជីវិតមានពីរ ជីវិតមួយ គឺចាប់ពីថ្ងៃកើតដល់ថ្ងៃស្លាប់ ដែលត្រូវការម្ហូបអាហារ ទីស្នាក់អាស្រ័យ គ្រឿងប្រើប្រាស់ និងស្លៀកពាក់ជាដើម  ឯជីវិតមួយទៀត គឺវប្បធម៌ អរីយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសន៍នា  ដែលជាដួងព្រលឹងសំគាល់ជាតិសាសន៍មួយ មិនអាចខ្វះបាន។ ឯកឧត្តមបានស្នើដល់ដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ យុវជនរស់នៅតាមបណ្តាស្រុកជាប់ព្រំដែន ជាមួយប្រទេសជិតខាង ត្រូវព្យាយាមសាបព្រោះ បំផុសស្មារតីជាតិ និងវប្បធម៌និយមឲ្យបានកាន់តែផុលផុស ពិសេសវត្តអារាមមុខនឹងសាងសង់ត្រូវមើលរចនាបទឲ្យបានច្បាស់លាស់ តើត្រឹមត្រូវតាមរចនាបទខ្មែរដែរឬទេ? ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ ត្រូវ ដឹកនាំយុវជនឲ្យចូលរួមលេងល្បែងប្រជាប្រិយ និងស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីថែរក្សាកេរដំណែលរបស់ដូនតាឲ្យបានគង់វង្សយូរអង្វែង៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments