ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើ បទឧទ្ទេសនាមស្តីពីតួនាទីនិងភារកិច្ច របៀបរបបការងាររបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ,
បទឧទ្ទេសនាមនេះធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ នាសណ្ឋាគារភ្នំពេញ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានធ្វើបទឧទ្ទេសនាមទាក់ទង ការតាមដាន វិភាគ និងវាយតម្លៃព័ត៌មានដើម្បីឆ្លើយតបដោយសម្របសម្រួលជាមួយ ថ្នាក់ដឹកនាំទទួលបន្ទុកព័ត៌មានរាជធានី-ខេត្ត, សារៈសំខាន់និងការងារផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពការងាររបស់រាជធានី-ខេត្ត, ការរៀបចំនិងពង្រឹងបណ្តាញការងារជាមួយអ្នកសារព័ត៌មានដើម្បីជម្រុញកិច្ចសហការ លើការផ្សព្វផ្សាយ និងការងារព័ត៌មាន, រួមទាំងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, រូបថត៖ ឌី ណារិន
0 Comments