Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Masahiro Sano ប្រធានអង្គការមនុស្សធម៏ KJO របស់ជប៉ុន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅរសៀលថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ លោក Masahiro Sano ប្រធានអង្គការមនុស្សធម៏ KJO របស់ជប៉ុន បានជម្រាបជូនពីគម្រោងស្នើសុំកង់ពីសប្បុរសជនប្រទេសជប៉ុន មកជូនដល់ក្រសួងព័ត៌មាន ដើម្បីទុកសម្រាប់ចែកជូនសិស្សក្រីក្រ នៅទីជនបទក្នុងខេត្តក្រចេះ ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការមនុស្សធម៏ជប៉ុន KJO បាននាំយកនូវកង់រាប់ពាន់គ្រឿងពីប្រទេសជប៉ុន យកមកជូនក្រសួងព័ត៌មាន ដើម្បីចែកជូនសិស្សក្រីក្រ ដូចជានៅមណ្ឌលក្មេងរើសអេតចាយ សំរាមស្ទឹងមានជយ័នៃ អង្កការលើកស្ទួយប្រជាពលរដ្ឋ ចែកនៅខេត្តតាកែវ កំពង់ស្ពឺ កំពត កណ្តាល ព្រៃវែង កំពង់ចាម ស្រុកកោះសុទឹន និងនៅ ខេត្តក្រចេះចំនួនផងដែរ ។ 


ក្រៅពីចែកកង់លោក Sano បានចែកសៀវភៅ បុិច ខ្មៅដៃ កាតាប និងបិទចំណាំងកង់ Sticker ថែមទៀតផង ។ លោក Masahiro Sano ប្រធានអង្គការKJO ជាអតីតអ្នកថតរូបកាសែតជប៉ុន និងក្រោយមកជាអ្នកចែកចាយកាសែត( newspapers distributor) ។ ចំពោះកង់ដែលលោកប្រធានអង្គការ យកមកនេះមិនមែនកង់ថ្មីទេ តែជាកង់ជំនុំ ដែលអង្គការ KJO ប្រមូលមកពីសប្បុរសជនជប៉ុន ។ ពេលដឹកមកដល់កម្ពុជា គឺមានរោងជាងមួយសម្រាប់កែកុនកង់ណាដែលមានសភាពមិនល្អមុននឹងចែកជូនសិស្សក្រីក្រ។ ដោយមានសមានចិត្តជាមួយប្រជាជនកម្ពុជា លោក Masahiro Sano ក៏បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ដើម្បីសាងសង់សាលារៀនមួយខ្នង មានបីបន្ទប់ នៅសាលាបឋមសិក្សាមួយក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។


ជារៀងរាល់ឆ្នាំ លោក Sano បានសុំការអញ្ញាតពីក្រសួងព័ត៌មាន អោយកូនសិស្សក្នុងសាលានោះមកទស្សនាអាគារ/ Studio នៅ ទូរទស្សន៍ជាតិកម្ពុជា TVK ដែលជាអំណោយរបស់ប្រទេសជប៉ុន។ 

  

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណចំពោះ លោក Masahiro Sano ប្រធានអង្គការមនុស្សធម៏ KJO របស់ជប៉ុន និងក្រុមគ្រួសារ ដែលបានខិតខំសុំកង់ និងសំភារៈសិក្សា ពីប្រទេសជប៉ុន យកមកចែកជូនដល់សិស្សានុសិស្សក្រីក្រនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីអោយមានមធ្យោបាយធ្វើដំណើរទៅសាលារៀនងាយស្រួល បានទាន់ពេលវេលា ។ អំណោយជាកង់ និងសំភារៈសិក្សា រួមទាំងការជួយសាងសង់សាលារៀន គឺជាការរួមចំណែកក្នុងការលើកកម្ពស់ ពង្រឹងគុណភាពអប់រំនៅតាមទីជនបទដាច់ស្រយាល នៅក្នុងប្រទេសកម្ពុជា ។


ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថា លោក Masahiro Sano ប្រធានអង្គការមនុស្សធម៏ KJO ជប៉ុន នឹងបន្តជួយផ្តល់នូវកង់ និងសំភារៈសិក្សាបន្ថែមទៀតដល់ក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់សិស្សក្រីក្រ នៅតំបន់ជនបទឆ្ងាយៗនៃខេត្តក្រចេះ ។


សូមបញ្ជាក់ថា រយ:ពេលកន្លងមកនេះ អង្គការ KJO បានផ្តល់កង់ចំនួន ៣២ ៥០០គ្រឿង យកមកចែកជូនសិស្សក្រីក្រតាមទីជនបទនៅកម្ពុជា ដោយសហការជាមួយក្រសួងជាដៃគូររួមមានក្រសួងសង្គមកិច្ច ក្រសួងយុត្តិធម៍ ក្រសួងព័ត៌មាន និង អង្គការ Association de Parrainage des Enfants du Cambodge ជាដើម ៕


ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា









Post a Comment

0 Comments