នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រៀមចុះផលិតវីដេអូខ្លី អំពីសក្តានុពល និងតំបន់ទេសចរណ៍នៅក្នុងខេត្តកំពត។
នៅក្នុងកិច្ចប្រជុំ លោកស្រីប្រធានមន្ទីរបានណែនាំ ដល់បច្ចេកទេសននិងមន្ត្រីក្រោមឱវាទាំងអស់សហការគ្នាឱ្យបានល្អក្នុងការចុះទៅផលិតវីដេអូខ្លីក្នុងពេលឆាប់ៗខាងមុខនេះ។ជាមួយគ្នានេះ លោកស្រីក៏បានណែនាំឱ្យរៀបចំផែនការឲ្យបានច្បាស់លាស់ មានសមាសភាព ទីតាំង គោលបំណងជាក់លាក់ ដើម្បីលោកស្រីផ្ដល់ព័ត៌មានដល់អាជ្ញាធរក្រុងស្រុកជាមុន ដើម្បីសម្រួល និងសហការផលិត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments