ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ស្តីពី “សុខភាពមាតាទារក និងកុមារ សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម ដែលរៀបចំធ្វើឡើងនៅសាលបូកគោ ខេត្តកំពត កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកស្រី មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រមកម្ពុជា បានលើកឡើងថា យុវជនជាតួអង្គសំខាន់នៅក្នុងសង្គមមួយ ព្រោះយុវជនជាអ្នកបន្តវេណ ហើយពូគគាត់នឹងត្រូវក្លាយជាពុកម្តាយទៅថ្ងៃអនាគត ដែលទាមទាឱ្យមានការយល់ដឹងអំពីបញ្ហាសុខភាព និងការថែទាំសុខភាពឱ្យបានល្អ ពិសេសជំងឺឆ្លងតាមការរួមភេទជាដើម។ ម្យ៉ាងទៀតយុវជនជាកម្លាំងស្នូលមួយសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយចែករំលែកចំណេះដឹងផ្សេងៗ រួមទាំងការថែទាំសុខភាពផង នៅក្នុងងសហគមន៍របស់ពួកគាត់ ដូច្នេះហើយការផ្តល់ចំណេះដឹង និងឱកាសដល់យុវជន បានសិក្សាស្វែងយល់អំពីបញ្ហាសុខភាពគឺជារឿងចំបាច់ សម្រាប់ការរៀបចំផែនការជីវិតពួកគាត់ផង និងជួយលើកកម្ពស់សុកមាលភាពសង្គមផង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ ខេត្តកំពតបានឆ្លើយតបជូនដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះ និងមានការខ្វះខាត ដូចជាករណីខ្យល់កន្ត្រាក់ រន្ទះបាញ់ បុណ្យសព គ្រួសារខ្វះលទ្ធភាព ជនពិការ អ្នកគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ លង់ទឹកស្លាប់ និងឧបត្ថម្ភអ្នកជំងឺក្រីក្រ ចាស់ជរាគ្មានទីពឹងសរុបចំនួន ២,៦៣៦គ្រួសារ និងបានចុះសួរសុខទុក្ខដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយមេរោគអេដស៍ ចំនួន ១៤០គ្រួសារផងដែរ៕អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments