Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» នៅក្នុងសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» នៅក្នុងសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

តាមរយៈបទបង្ហាញរបស់ ឯកឧត្តមដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដល់សិក្ខាកាមប្រមាណជា ៣៥០នាក់ ដែលជាអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក បានស្វែងយល់ពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យបរិវត្តកម្មឌីជីថល ស្វែងយល់ពីព័ត៌មានក្លែងក្លាយ (ប្រភេពនៃព័ត៌មានក្លែងក្លាយ ផលវិបាកលើគ្រប់ទិដ្ឋភាពទាំងអស់នៃព័ត៌មានក្លែងក្លាយ) និង យន្តការទប់ស្កាត់ បង្ការ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា ៕


ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា








Post a Comment

0 Comments