Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតប្រាប់ពលរដ្ឋនិងអាជ្ញាធរឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិ និងមរតកដូនតាដែលមាននៅលើភ្នំបូកគោ

អភិបាលខេត្តកំពតបានលើកឡើងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ និងមានឈ្មោះល្បីរន្ទឺដល់ក្រៅប្រទេស ដោយសារអ្នកជំនាញបានបញ្ជាក់ថា បរិយាកាស និងខ្យល់នៅលើភ្នំអាចព្យាបាលជំងឺស្ត្រេស្ត និងជំងឺជាច្រើនទៀត ម្យ៉ាងភ្នំនេះបានបន្សល់ទុកប្រាសាទ ព្រះវិហារ វត្តអារាម ដែលជាតឹកតាងប្រវត្តិសាស្ត្រដ៏យូរលង់ផងដែរ។ ឯកឧត្តមស្នើដល់ពលរដ្ឋ និងអាជ្ញាធរត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ និងមរតកទាំងនោះឲ្យបានគង់វង្ស។

ថ្លែងក្នុងពិធីបុណ្យសម្ភោធកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តសំពៅប្រាំ (បូកគោ) ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កម្ពុជាជ្រកក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន យកជីវិតទៅប្តូរ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ និយាយដោយឡែកខេត្តកំពត សមិទ្ធផលជាច្រើនត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ មានដូចជាផ្លូវថ្នល់ ស្ពាន វត្តអារម សាលារៀន មន្ត្រីពេទ្យ ឆ្នេរខ្សាច់កម្សាន្តជាដើម។

ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងការទទួលបានសមិទ្ធិផលថ្មីៗ យើងក៏មិនគួរបំភ្លេចនូវការអភិរក្ស និងថែរក្សាធនធានធម្មជាតិ សម្បត្តិវប្បធម៌ ដែលជាកេរ្តិ៍មរតកពីដូនតាដែលបានបន្សល់ឱ្យនោះដែរ។ ជាក់ស្តែងវត្តសំពៅប្រាំ និងសំណង់អគារ  ប្រសាទមួយចំនួននៅលើភ្នំបូកគោ គឺមានអាយុកាលជាង ១០០ឆ្នាំ  ហើយទិដ្ឋភាព និងកេរ្តិ៍តំណែលដ៏មហាសាលទាំងនេះ គឺមានតម្លៃខ្លាំងណាស់ ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នារក្សាឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឬភ្នំបូកគោ បច្ចុប្បន្នគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត នៅទីនោះ ទេសចរជាតិ និងអន្តរជាតិអាចទស្សនាទេសភាពដ៏ស្រសស្អាត និងកម្រជាច្រើន ដូចជានៅតំបន់ពពកវិល វត្តសំពៅប្រាំ កាស៊ីណូចាស់ ព្រះវិហារកាតូលិក រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ពពកវិល  បឹងនៅលើភ្នំ  វាលស្រែ១០០  វាលស្រែ ៥០០ សួនផ្កាក្រឡោម រូងល្អាង រូបសំណាក់លោកយាយម៉ៅដែលជាទីសក្ការៈបូជាដ៏ស័ក្តសិទ្ធ  និងប្រាសាទដំណាកស្លាខ្មៅជាដើម៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments