Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងខេត្តកំពតប្រព្រឹត្តទៅដោយរលូនគ្មានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងការិយាល័យបោះឆ្នោតលេខ៥០០១ ស្ថិតក្នុងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង បានប្រព្រឹត្តទៅដោយរលូន រួមទាំងទឹកមុខសប្បាយរីករាយក្នុងការចូលរួមពីអង្គបោះឆ្នោត។ គិតត្រឹមម៉ោង ១០ព្រឹក ការបោះឆ្នោតនៅតែបន្ត ហើយតាមការឱ្យដឹងពី លោក អ៊ុង វិសាល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានឱ្យដឹងថា ការបោះឆ្នោតគឺប្រព្រឹត្តទៅដោយរលូន ពុំមានភាពមិនប្រក្រតីណាមួយក្នុងដំណើរការបោះឆ្នោតកើតមានឡើងឡើយ។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខេត្តកំពតមានគណបក្សនយោបាយចំនួន៤បានចូលរួមឈរឈ្មោះ ទី១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សហ្វ៊ុនស៊ីនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ។ ខេត្តកំពតមានអង្គបោះឆ្នោតសរុប ៥៦៧នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់ ៥៦១នាក់ និងអង្គបោះឆ្នោត ជាសមាជិករដ្ឋសភាមានចំនួន៦រួប។ ចំណែកឯការការពារសន្តិសសុខសណ្តាប់ធ្នាប់ផ្សេងៗក្នុងដំណើរការបោះឆ្នោតនេះ ក៏មានភាពល្អប្រសើផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



























Post a Comment

0 Comments