Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនរយៈពេល ៣ថ្ងៃ ខេត្តកំពតទទួលភ្ញៀវទេសចរបានជាង ៦ម៉ឺននាក់

 

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តប្រមាណជាង ៦ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា សម្រាប់រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៦៤.៥២៨នាក់។ បរិមាណនេះបានកើនឡើង ០,៤១ភាគរយធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជាតិមាន ៦២.៩០៥នាក់ និងទេសចរបរទេសចំនួន ១.៦២៣នាក់។

តាមរបាយការណ៍បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរទាំងនោះបានមកជាមួយនូវម៉ូតូចំនួន ៧.៣៤៧គ្រឿង រថយន្តលក្ខណ:គ្រួសារចំនួន ៤.៦២៧គ្រឿង រថយន្តប្រភេទទួរីស ១.៩១៤គ្រឿង រថយន្តក្រុង ៦៦គ្រឿង៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments