ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប បានបញ្ជាក់ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ហើយភាពជោគជ័យ នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡានេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ដោយមានតម្លាភាព គុណភាព គណនេយ្យភាព និងភាពស្អាតស្អំ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងក្របខណ្ឌនៃការផ្ទេរមុខងារអប់រំ យុវជន និងកីឡានេះ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបាននិងកំពុងខិតខំបំពេញនូវលក្ខខណ្ឌចាំបាច់នានា ស្របតាមគោលការណ៍ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដូចជាការផ្ទេរនូវធនធានភ្ជាប់នានា ការរៀបចំឯកសារបច្ចេកទេស ការកំណត់ស្តង់ដាសេវាអប់រំ និងការផ្តល់ការបណ្តុះបណ្តាលជាដើម នេះគឺដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើអនុវត្តមុខងារទាំងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យ នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ហើយត្រូវធ្វើដោយតម្លាភាព គុណភាព គណនេយ្យភាព និងភាពស្អាតស្អំ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនចំនួនប្រមាណ ជាង៦០.០០០នាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ។ សេចក្ដីណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក៏បានរៀបចំរួចរាល់ និងកំពុងរៀបចំការបណ្តុះបណ្តាលជាបណ្ដើរៗដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ជាអាទិ៍ការបណ្តុះបណ្តាលនៅខេត្តកំពតនាពេលនេះ គឺជាការបណ្តុះបណ្តាលក្នុងតំបន់ទី២ (តំបន់នីរតី) ដែលមានសិក្ខាកាមចូលរួមមកពីខេត្តចំនួន៥ គឺខេត្តកំពត ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង៕
0 Comments