នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៤ ខេត្តកំពតបានប្រារព្ធពិធីមិទ្ទីងរម្លឹកខួបទី៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានការចូលរួមពីសមាជិក សមាជិកាសភា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រះសង្ឃប្រមាណជាង ៥,២០០នាក់។
ក្រៅពីអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា២០២៤) ឯកឧត្តមបណ្ឌិតបានលើកឡើងដែរថា ៤៥ឆ្នាំមកហើយដែលរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ២៧ឆ្នាំដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ក្មេងៗជំនានក្រោយ ស្ទើរតែមិនជឿថាកម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ឯកឧត្តមបណ្ឌិតបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ រហូតនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ដូច្នេះយុវជនត្រូវជឿ ចង់ចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
ក្រុមយុវជនតំណាងអង្គមីទ្ទីង ក៏បានបង្ហាញចំណាប់អារម្មណ៍និងការប្ដេជ្ញាចិត្ត ការពាររាល់សមិទ្ធផលនានាដែលមាន ថែរក្សាសុខសន្តិភាព និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបាននិងកំពុងឈានទៅមុខយ៉ាងស្វាហាប់។ កម្មវិធីបានបញ្ចប់ដោយការព្រលែងព្រាប បង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតទៅថ្ងៃអនាគត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments