Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ចបាលខេត្តកំពតបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មករា​ ឆ្នាំ​២០២៤ រដ្ចបាលខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត ក្រោមធិបតីភាព ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល នៃ​គណៈអភិបាល​ខេត្ត​កំពត​ ឯកឧត្ដម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។

មុនបើកសន្និបាត ឯកឧត្ដមអភិបាលខេត្តក៏បានអញ្ជើញ​ទស្សនា​ពិព័រណ៍​រូបភាព​សមិទ្ធផល​របស់​មន្ទីរ​-អង្គភាព​ នានាជុំវិញខេត្ត​​។ ក្នុងអង្គសន្និបាតនេះ ក៏មានកាតឡើងធ្វើបទបង្ហាញពីបណ្តាមន្ទីរ-អង្គភាពជំនាញ និងសំខាន់ៗក្នុងខេត្តផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






























Post a Comment

0 Comments