Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរ និងអាជីវករលើកឡើងថាពិធីឆ្លងឆ្នាំសកលខេត្តកំពតរៀបចំបានស្អាត ថ្មីប្លែក ធ្វើឱ្យអ្នកមកលេងសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង


ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ដែលបានមកលេងកម្សាន្តក្នុងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ពួកគាត់សម្រេចចិត្តមកលេងខេត្តកំពតពិតជាមិនខុសបំណងទេ ព្រោះខេត្តកំពតមានកន្លែងដើរលេងកម្សាន្តច្រើន។ ម្យ៉ាងទៀត កំពតមិនត្រឹមតែរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបានល្អប្រសើនោះទេ ចំពោះសេវាកម្មគ្រប់ប្រភេទក៏ល្អ ហើយអនាម័យបរិស្ថានក៏ស្អាត ដែលកត្តាទាំងនេះបានធ្វើឱ្យមានភ្ញៀវទេសចរពីបណ្តាខេត្តនានាមកលេងកម្សាន្តច្រើន។
ភ្ញៀវទេសចរបានបន្ថែមថា កំពតមានកន្លែងដើរលំហែកម្សាន្តច្រើន ពិសេសមានអនាម័យបរិស្ថានស្អាត។ ហើយចំពោះការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣ ឈានចូល២០២៤នេះ អាជ្ញាធរខេត្តគឺ
បានរៀបចំស្អាត មានសណ្តាប់ធ្នាប់ល្អ សន្តិសុខ សុវត្ថិភាព អនាម័យបរិស្ថានល្អ ព្រមទាំងសេវាកម្មផ្សេងៗគឺមានតម្លៃសមរម្យ។ កញ្ញាក៏បានបញ្ជាក់បន្ថែមថា អ្នកដែលខកខានមិនបានមកឆ្លងឆ្នាំនៅខេត្តកំពតឆ្នាំនេះ គឺពិតជាមានការស្តាយក្រោយមិនខាន។

តំណាងអាជីវករលក់ដូរ និងម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវកម្សាន្តតាមដងព្រែកកំពង់បាយ បានប្រាប់ឱ្យដឹងដែរថា ក្នុងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពតច្រើនខ្លាំង ហើយទូកទេសចរណ៍ក៏មានអ្នកមកជិះច្រើនផងដែរ។ អាជីវកររូបនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករដែលផ្តល់សេវាកម្មទេសចរណ៍។ 

សូមបញ្ជាក់ថាខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំសកល២០២៣ ឈានចូល២០២៤កន្លងទៅនេះ មានភ្ញៀវទេសចរសរុបចំនួន ៣៨៦ .៤៨៨នាក់ ក្នុងនោះភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍នានាសរុបចំនួន ៥៦.៤៨៨នាក់ ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down)ក្នុងក្រុង មានចំនួនសរុប ៣៣០.០០០នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments