នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អង្គការជនពិការកម្ពុជា សហការជាមួយមន្ទីរព័ត៌មានខេត្តកំពត បានបើកសិក្ខាសាលាស្តីពី "ការទទួលព័ត៌មានសម្រាប់ជនមានពិការភាព" នៅសណ្ឋាគារ សាន់នី ក្រុងកំពត ដោយមានការចូលរួមពីមន្ទីរព័ត៌មានខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក សំ បូរី អនុប្រធានមន្ទីរព័ត៌មានខេត្តកំពត និងលោក មាន វិបុលរតនៈ តំណាងអង្គការជនពិការកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយដល់មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នូវចំណេះដឹង ធនធាន និងសមត្ថភាពចាំបាច់ លើការធ្វើបរិយាបន្នពិការភាពទៅក្នុងការទទួលបានសេវាព័ត៌មាន។ ពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះតម្រូវការព័ត៌មានរបស់ជនមានពិការភាព៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments