Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពត ស្នើឱ្យអ្នកបញ្ជាយានយន្តបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានភ្ជាប់ភ្ជួនពេលបើកបរ

គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាវិញ្ញាសារដ៏ចម្បងមួយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភ ដោយសារអត្រានៃអ្នកស្លាប់ និងរងរបួសពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ ហើយបានធ្វើឱ្យខាតបង់ថវិការាប់លានដុល្លាក្នុងមួយឆ្នាំៗ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ់ ស្នើឲ្យអ្នកបញ្ជាយានយន្តគ្រប់ប្រភេទត្រូវបង្កើនការគោរពច្បាប់។

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលធ្វើឡើងនៅសាលសន្និសិតបូកគោខេត្តកំពត នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងថា គោលនយោបាយបញ្ចកោនរបស់រាជរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្រ្តចំនួន ៥ ទី១.ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់ និងវិបត្តិនានា។ ២.បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន។ ៣.សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអាត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតក្នុងកម្រិតជាអប្បបរមា។ ៤.បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាព ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ៥. ធានាចិរភាពនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលនៃអាកាសធាតុ។

លោកជំទាវបានបន្តថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាវិញ្ញាសារចម្បង ដែលធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអត្រាអ្នកស្លាប់ និងរងរបួសមានការកើនឡើងជាដំដាប់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងគ្រួសារពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។  ដើម្បីឆ្លើយតបនិងចូលរួមដោះស្រាយបញ្ហានេះ  ក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមសហការជាមួយមន្ទីរ និងអង្គភាពជំនាញបានធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅពេលនេះក្នុងគោលបំណងដាស់ស្មារតីប្រជាពលរដ្ឋ ទាំងមូលដែលបានប្រើប្រាស់ផ្លូវថ្នល់ ឱ្យខិតខំផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមានភាពអនាធិបតេយ្យ មិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍វិញ នៅពេលធ្វើដំណើរ ដើម្បីធ្វើឱ្យផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់មមន្ត្រីជំនាញ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តមានការកើនឡើងក្នុងរយៈចុងក្រោយនេះ ហើយមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីកត្តាមនុស្សមិនគោរពច្បាប់ បើកបរលឿនហួសច្បាប់កំណត់ បើកបរធ្វេសប្រហែស និងបើកបរក្នុងពេលស្រវឹងជាដើម។ ឯកឧត្តមស្នើឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកបញ្ជាយានយន្តគ្រប់ប្រទេសបង្កើនការគោរពច្បាប់ឲ្យបានល្អ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments