Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារគឺពិតជាមានសារសំខាន់ណាស់សម្រាប់ជួយសម្រួលដល់ជីវភាពគ្រួសារខ្វះខាត

ពលរដ្ឋដែលមានបណ្ណ័សមធម៌  និងពលរដ្ឋដែលបានឆ្លងផុតខ្សែបន្ទាត់ក្រីក្រនៅក្នុងស្រុកទឹកឈូ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា  លោកតែងតែគិតគូរអំពីទុក្ខលំបាក សំណើរ សំណូមពរ និងក្តីកង្វល់របស់ពលរដ្ឋ និងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពគ្រួសារពលរដ្ឋ ពិសេសគ្រួសារជួបការលំបាក និងខ្វះខាត រងគ្រោះ និងងាយរង់គ្រោះជាដើម។

ជាក់ស្តែងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាអាយុក្រោម ២ឆ្នាំជាដើមពិត ជាបានរួមចំណែកសំខាន់ក្នុងជីវភាពរស់នៅរបស់ពួកគាត់។ ហើយថា ការដាក់ឱ្យអនុវត្តនូវគោលនយោបាយកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលនយោបាយគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាស័ន្ន ពិតជាអាចជួយដោះទុក្ខលំបាកមួយកម្រិតថែមទៀត។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត  លោកស្រី ព្រំ សុភាព បានប្រាប់ឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាអាយុក្រោម២ឆ្នាំ  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយអតិផរណា និងកម្មវិធីការឧបត្ថម្ភសាច់ប្រាក់ជូនជនរងគ្រោះ រងផលប៉ះពាល់ដោយទឹកជំនន់ ដែលគិតមកដល់បច្ចុប្បន្ន ខេត្តកំពតមានគ្រួសារពលរដ្ឋសរុបជាង ២ម៉ឺនគ្រួសារទទួលបានការឧបត្ថម្ភតាមរយៈកម្មវិធីទាំងនោះ។

លោកស្រីបានបញ្ជាក់ថា  បន្ទាប់ពីកកម្មវិធីឧត្តម្ភសាច់ប្រាក់ខ្លះបានបញ្ចប់ទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនបាយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាស័ន្នជំនួសវិញ ដែលកម្មវិធីនេះ នឹងចាប់អនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខតទៅ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments