នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ អមដោយឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកអំណោយជាទឹកបរិសុទ្ធ ចំនួន ១,០០០កេស និងសារុង ចំនួន ១,០០០សារុង ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ព្រមទាំងប្រគល់ជូននូវសារុង និងថវិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះផងដែរ៕
អត្ថបទ និងរូបភាព៖ អាំង សំណាង
0 Comments