មន្ត្រីជំនាញបានលើកឡើងថា រយៈពេលពីរថ្ងៃនៃ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ភ្ញៀវទេសចរបានមកកម្សាន្តខេត្តកំពតប្រមាណជាង៥ម៉ឺននាក់ ហើយក្នុងណោមនោះភាគច្រើនបានទៅកម្សាន្តនៅតាមតំបន់រំណីយដ្ឋាននានានៅតំបន់ទឹកឈូ។ ទេសចរបានសរសើរចំពោះ ការអភិវឌ្ឍន៍វិស័យទេសចរខេត្តកំពត ពិសេសតំបន់ទឹកឈូថា មានកន្លែងដើរលេងស្អាតៗ សេវាកម្មល្អ បានមកម្តងហើយ ចង់មកទៀត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា រយៈពេល ២ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តចំនួន៥៥ ៣៩៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥៤ ៤៦២នាក់ និងភ្ញៀវអន្តរជាតិ៩៣៦នាក់។ លោកបានបញ្ជាក់ថា ចំពោះសេវាកម្មស្នាក់នៅត្រូវបានភ្ញៀវកក់ពេញអស់នៅយប់ថ្ងៃទី២៦ ហើយថ្ងៃទី២៧ ខែវិច្ឆិកាក៏កក់បានប្រមាណជាង ៨០% ដែរ ខណៈដែលតម្លៃពុំមានការតម្លើងថ្លៃនោះទេ ហើយស្ថានភាពទូទៅមានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ ។ ជាការកត់សំគាល់ ភ្ញៀវទេសចរបានសំដែងក្តីសប្បាយរីករាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ហើយបណ្តុំទេសចរណ៍នៅតំបន់ទឹកឈូ នៅតែរក្សាបាននូវប្រជាប្រិយភាពខ្លាំងជាងគេដដែល ភ្ញៀវភាគច្រើនបានទៅលេងតំបន់នោះ។
ទេសចរមកពីខេត្តព្រះស៊ីហនុ និងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ធ្លាប់មកលេងខេត្តកំពតជាច្រើនលើកច្រើនសារហើយ ប៉ុន្តែនៅតែចង់មកទៀត ព្រោះខេត្តកំពតសំបូរតំបន់ទេសចរណ៍ស្អាតៗច្រើន ហើយបើទោះជាមកលេងកន្លែងដដែលៗក៏ដោយ ក៏មានអារម្មណ៍ថាប្លែកជានិច្ច ដោយសារ ការរៀបចំតុបតែងលម្អ ការបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ ធ្វើឲ្យភ្ញៀវរីករាយ និងមិនចេះជិនណាយទេ ពិសេសរមណីយដ្ឋានដូងទេរនេះ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ខេត្តកំពតមានតំបន់គោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុប ៣៦កន្លែង និងចែកចេញជាបួនតំបន់ គឺតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ ចំការម្រេច(ឃុំកូនសត្វ) និងតំបន់ទំនប់ម្លេច ហើយថាមូលហេតុដែលតំបន់ទឹកឈូ ទាក់ទាញជាងគេ ដោយសារទីតាំងនៅជិតក្រុង សំបូររមណីយដ្ឋាន បឹងហ្គាឡូ រីស៊តស្អាតៗ សំបូរផ្លែងឈើធម្មជាតិ មានទេសភាពភ្នំ និងទឹកព្រែកធម្មជាតិអាចងូតលេងបាន៕
អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments