Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមាគមកាយឫទ្និនារីកម្ពុជា ស.ស.យ.ក នឹងបណ្ដាខេត្តចំនួន៦ ចុះអនុស្សារណៈ ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក.

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បណ្ដាខេត្តចំនួន៦ រួមមាន ខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា  នឹងចុះអនុស្សារណៈ យោគយល់គ្នា ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀនទូទាំង៤៣៨សាលា ដែលមាន នៅតាមបណ្តាក្រុងស្រុកទាំង៨ ព្រមទាំងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនៅទូទាំងខេត្តកំពត ដែលមាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណ ១៣១,២០៣នាក់។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាកន្លងមកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឱ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។

ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ផ្ទាល់សរុបចំនួន ២,៩៤៩,៤៥១ អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះ ចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២% នៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments