Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ដំណើរការប្រឡងបាក់ឌុបនៅខេត្តកំពតព្រឹកថ្ងៃទី១នេះប្រព្រឹត្តិទៅដោយរលូន ខណៈដែលបេក្ខជនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឡងដើម្បីទទួលបាននិទ្ទេសល្អ

សិស្សានុសិស្សដែលដែលជាបេក្ខជនត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ដែលមកពីស្រុកឈូក និងស្រុកជុំគិរី ប្រឡងផ្នែកវិទ្យាសាស្ត្រ នៅមណ្ឌលវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុន (កំពតក្រុង) បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់មានការរំភើបក្នុងចិត្ត ដោយសារថ្ងៃដែលពួកគាត់ទន្ទឹងរង់ចាំបានមកដល់។ បេក្ខជនទាំងនោះបានបន្តថា នៅតាមមណ្ឌលប្រឡងគឺមានការរៀបចំបានល្អ សុក្រិត យុត្តិធម៌ ហើយបេក្ខជនក៏គោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងបានល្អ។ ពួកគាត់បានប្តេជ្ញាចិត្តនឹងព្យាយាមធ្វើឱ្យុបានល្អបំផុត ដើម្បីទទួលបាននិទ្ទេសល្អ។

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត តាក ហាប់ បានប្រាប់អោយដឹងថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានចាប់ផ្ដើមដំណើរការដោយភាពល្អប្រសើរ ហើយនៅព្រឹកនេះ មណ្ឌលប្រឡងទាំង១១ នៅទូទៅងខេត្ត មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ព្រោះបេក្ខជនបានទទួលនូវការណែនាំ និងបទបញ្ជាច្បាស់លាស់នៅតាមមណ្ឌលនីមួយៗដែលបានបិទផ្សាយមុនពេលប្រឡង។ លោកប្រធានមន្ទីរបានបន្តថា នោះគណៈមេប្រយោគ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់បានសហការគ្នាអនុវត្តន៍ការងារដោយយកចិត្តទុកដាក់បំផុត ហើយចំពោះបញ្ហាសុខភាពក៏ពុំមានបញ្ហាកើតឡើងណាមួយគួឱ្យកត់សម្គាល់នោះទេ ទាំងគណៈមេប្រយោគ អ្នកពាក់ព័ន្ធ ពិសេសបេក្ខជនប្រឡង។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងខេត្តកំពតមានបេក្ខជនចំណេះទូទៅ និងស្វ័យរិន ដែលត្រូវប្រឡងនាសម័យប្រឡងថ្ងៃទី០៦ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សរុបចំនួន ៥.៦០០នាក់ ក្នុងនោះស្រីមានចំនួន ២.៩៤៨នាក់ មានមណ្ឌលប្រឡងចំនួន១១ ស្មើនឹង ២២៥បន្ទប់៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments