Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំខេត្តកំពតចូលបួងសួងសុំសេចក្តីសុខ និងពរជ័យពីអ្នកតាឃ្លាំងមឿង នាឱកាសនៃពិធីប្រណាំងទូកងក្នុងខេត្តពោធិ៍សាត់

នៅព្រឹថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរអង្គភាពក្នុងខេត្តកំពត បានអញ្ជើញប្រារព្ធធ្វើពិធីបួងសុំសេចក្តីសុខ និងទទួលយកពរជ័យពីសំណាក់អ្នកតាឃ្លាំងមឿង ដែលពិធីនេះធ្វើឡើងនៅបូជនីយដ្ឋានអ្នកតាឃ្លាំងមឿង ស្ថិតនៅភូមិជំរំសៀម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ការប្រារព្ធធ្វើពិធីនេះឡើងគឺដើម្បីជាការឡើងគឺដើម្បីបួងសួងសុំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសជួបប្រទះនូវតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងទទួលបាននូវលាភជ័យ ក៏ដូចជាជោគជ័យក្នុងការបំពេញតួនាទីភារកិច្ច មុខរបររកស៊ី នឹងសុំឱ្យបារមីដ៏មានរិទ្ធីរបស់អ្នកតាឃ្លាំងមឿង ដែលជាមេទ័ពខ្មែរដ៏ល្បីល្បាញក្នុងការធ្វើសឹកសង្គ្រាម ជួយតាមបីបាច់ថែរក្សាឃុំគ្រងប្រទេសកម្ពុជាឱ្យមានសុខសន្តិភាពជារៀងរហូត។ ជាមួយគ្នានេះដែរ ក្នុងកិច្ចបួងសួងនេះដែរក៏សូមឱ្យទូកងរបស់ខេត្តកំពត ដែលមានឈ្មោះថា “កំពតសែនជ័យបារមីលោកយាយម៉ៅ” ដែលត្រូវចូលរួមប្រកួតទទួលបានជោគជ័យផងដែរ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះបូជនីយដ្ឋានអ្នកតាឃ្លាំងមឿង បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលអ្នកដំណើរឆ្លងកាត់ពីទីជិតឆ្ងាយ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ចេញចូលទៅបន់ស្រន់សុំសេចក្ដីសុខសេចក្ដីចម្រើនរាល់ថ្ងៃ។ អ្វីដែលល្បីរន្ទឺនេះគឺដោយសារអ្នកតាឃ្លាំងមឿងជាមេទ័ពម្នាក់ដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពូកែកាលពីសម័យដើម ហ៊ានហក់ចូលក្នុងរណ្ដៅចម្រូងពលីជីវិត រួចហើយបានកេណ្ឌទ័ពខ្មោចទៅប្រយុទ្ធជាមួយទ័ពសៀម រហូតដណ្ដើមបានទឹកដីមកវិញ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង
































Post a Comment

0 Comments