Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត និងអភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងនាំយកអំណោយជូនកីឡាករចំណុះទូកដែលត្រូវប្រកួត

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ និងលោកជំទាវ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តទាំងពីរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុងស្រុកក្នុងខេត្តកំពត និងខេត្តពោធិ៍សាត់ បានធ្វើពិធីជួបសំណេះសំណាល និងនាំយកអំណោយជូនល់កីឡាករចំណុះទូកង ដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី៤ និងទី៥ ខែវិច្ឆកា ខាងមុខក្នុងខេត្តពោធិ៍សាត់។ ថ្លែងទៅកាន់កីឡាករទាំងអស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសរួចមកព្រឹត្តិការណ៍ធំៗរបស់ជាតិត្រូវបានធ្វើឡើងវិញដោយភាពអធិកអធម និងពោរពេញទៅដោយស្នាមញញឹម ព្រមទាំងភាពសប្បាយរីករាយ។ បុណ្យអុំទូកគឺជាបុណ្យជាតិធំមួយក្នុងចំណោមបុណ្យជាតិធំៗរបស់កម្ពុជា ហើយក៏ជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរផងដែរ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ភាពអង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរកាលពីដូនតា។

ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើទៅកាន់កីឡាករទាំងអស់ទូកទាំងអស់ ត្រូវខិតខំបញ្ចេញទេពកោសល្យ និងសមត្ថភាពក្នុងការអុំដណ្តើមយកជ័យជម្នៈដោយរក្សាឱ្យបាននូវក្រមសីលធម៌ ការអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបង្ហាញឱ្យភ្ញៀវទេសចរអន្តរជាតិបានឃើញនូវចំណងមិត្តភាព សាមគ្គីភាព របស់ជនជាតិខ្មែរដែលមានតាំងពីបុរាណកាលមក។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ទៅកាន់កីឡាករទូក និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានមកដល់សព្វថ្ងៃ ដែលសម្តេចតេជោ ហ៊ុន សែន បានយកមកដោយលំបាក និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ក្នុងពិធីប្រណាំងទូកក្នុងខេត្តពោធិ៍សាត់ មានទូកចំនួន ៣៣ទូកចូលរួមប្រកួត ដែលក្នុងនោះខេត្តកំពតមានទូក១ ដែលមានឈ្មោះថា “កំពតសែនជ័យបារមីលោកយាយម៉ៅ” ដើម្បីចូលរួមប្រកួតផងដែរ ដែលពិធីនេះនឹធ្វើឡើងនៅថ្ងៃទី៤ ទី៥ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តល់ជូននូវអំណោយដល់ចំណុះទូកទាំង៣៣ ដោយមួយទូកៗទទួលបាន៖ អង្ករ ១តោន ទឹកក្រូច ៥កេស ស្រាបៀ ៥កេស ត្រីខ ៥យួរ ថវិកា ១លានរៀល នឹងអំណោយរបស់រដ្ឋបាលខេត្តពោធិសាត់ នូវមីម៉ាម៉ាចំនួន ៣កេសធំផងដែរ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង














Post a Comment

0 Comments