Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សបង្ហាញចំណុចល្អប្រសើរលើការងារសិទ្ធិមនុស្សនៅកម្ពុជា

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០៣ នាសាលសន្និសិទបូកគោ ខេត្តកំពត ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលខ្លាំង។ ក្នុងទិសដៅនោះ រាជរដ្ឋាភិបាលតែងតែគិតគូរមុនគេ គឺសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់សិទ្ធិគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋរបស់ខ្លួនតាមផ្លូវច្បាប់។ ហើយបច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសមួយដែលបានគោរពប្រតិបត្តិនូវសិទ្ធិមនុស្សបានល្អប្រសើរ និងហ៊ានបើកទ្វារចំហរាល់កិច្ចសន្ទា និងការស្នើរសុំជួបពីបរទេស ដើម្បីជជែកអំពីការងារសិទ្ធមនុស្ស។ 

ឯកឧត្តមបានបញ្ជាក់ថា ការងារសិទ្ធិមនុស្សនៅកម្ពុជា មានចំណុចខ្លាំង៣ ដែលប្រទេសនៅក្នុងតំបន់ និងពិភពលោកទទួលស្គាល់ និងកោតសរសើរ ហើយចំណុចខ្លាំងទាំងនោះរួមមាន៖ ១.សន្ធិសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សធំៗចំនួន៩ គឺកម្ពុជាទទួលយក៨ ទី២.រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងជំពូកទី៣ គឺបានចែងអពីសិទ្ធិមនុស្សទាំងអស់ ទី៣.គឺកម្ពុជាពុំមានទោសប្រហារជីវិត ដែលប្រទេសមួយចំនួនក្នុងពិភពលោកមាន។

ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្តមបានបើកសិទ្ធិយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការលើកជាសំណូមពរ ក្តីកង្វល់ បញ្ហាប្រឈមនានា មកកាន់ក្រុមការងារលេខាធិកាដ្ឋានដោះស្រាយទំនាស់ក្រៅប្រពន្ធតុលាការ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានសិទ្ធិផ្ញើសារ ឬហៅទូរស័ព្ទមកកាន់ឯកឧត្តមផ្ទាល់ នៅពេលដែលមានបញ្ហា ឬតម្រូវការចាំបាច់នានា សម្រាប់ដាក់ជូនឯកឧត្តមអភិបាលខេត្តដោះស្រាយ។ 

ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តក៏បានធ្វើវេទិកាពិគ្រោះយោបល់ជាមួយអង្គការដៃគូអភិវឌ្ឍន៍ សហគមន៍ សមាគមនានា មួយឆ្នាំ២ដង និងបានធ្វើវេទិកាសាធារណៈគ្រប់ឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្ត ដែលទាំងនេះបានបង្ហាញអំពីការបើកទូលាយ នៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕

រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments