Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋខេត្តកំពតសំដែងការសប្បាយរីករាយក្រោយរដ្ឋាភិបាលផ្តល់រថយន្តជិះដោយមិនគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ពលរដ្ឋខេត្តកំពតដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈឡានក្រុងដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូន សម្រាប់ដឹកកម្មករ កម្មការនី និងពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងការចំណាយរបស់ពួកគាត់។

មហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តកំពតមានរថយន្តចំនួន ១០គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋមកលេងស្រុកកំណើតដែលរថយន្តក្រុងទាំង ១០គ្រឿងនេះធ្វើដំណើរតាមផ្លូវជាតិលេខ៣។

ប្រជាពលរដ្ឋខេត្តកំពតដែលបានធ្វើដំណើរតាមរថយន្តក្រុងដោយមិនគិតថ្លៃនេះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូពីសុខទុក្ខ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបការងារនៅរាជធានីភ្នំពេញ ពេលមានបុណ្យទានម្តងៗ។ ប្រជាពលរដ្ឋទាំងនោះបានបន្តថា ការជិះរថយន្តក្រុងនេះ គឺបានផ្តល់នូវភាពងាយស្រួល មានផាសុខភាព មានសុវត្តិភាព ព្រមទាំងបានកាត់បន្ថយការចំណាយបានច្រើន។ ពលរដ្ឋបានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តផ្តល់នូវរថយន្តក្រុងជិះដោយមិនគិតថ្លៃជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ ញ៉ឹប ស៊ីវន

















Post a Comment

0 Comments