Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ“

កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នអោយបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន ត្រូវបានលើក ឡើងក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ចំនួន ៣០ និងអង្គភាពពាក់ពន្ធ័ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ 

តាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយទាក់ទង ជាមួយក្រសួងស្ថាប័នណាមួយ ។ ជាមួយនេះផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន“ យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ“។ 

អត្ថបទ-រូបភាព៖ ទទក









Post a Comment

0 Comments