Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋបាលខេត្តកំពតរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាក្រុងបូកគោ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ង៉ាន់ ថារិទ្ធ អភិរងខេត្តកំពត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសងអគាររដ្ឋបាលក្រុងបូកគោ ដែលមានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត លើផ្ទៃដីទំហំ ៥ហិកតា។

ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតបានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចប្រកាសបង្កើតក្រុងបូកគោជាផ្លូវការរហូតមកដល់ពេលនេះ ក្រុងបូកគោ មិនទាន់មានអគាររដ្ឋបាលសម្រាប់ធ្វើការខ្លួនឯងនៅឡើយទេ  គឺជួលអគារគេធ្វើការជាបណ្តុះអាស័ន្ន។ ហើយដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងមន្ត្រីក្នុងការផ្តល់ ទទួលសេវារដ្ឋបាល និងសាធារណៈផ្សេងៗឱ្យកាន់តែប្រសើរថែមទៀតនោះ ទើបកន្លងមករដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងរៀបចំកសាងឯកសារប្លង់គោល និងប្លង់ស្ថាបត្យកម្មៗផ្សេងៗ ក្នុងការបង្កើតសាលាក្រុងបូកគោឱ្យបានត្រឹមត្រូវតាមស្តង់ដាកំណត់របស់ក្រសួងមហាផ្ទៃ រហូតឈានដល់ការរៀបចំក្រុងពលីបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានជំរុញឱ្យមន្ត្រីអាជ្ញាធរក្រុង អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ជួយពិនិត្យ និងពន្លឿននៃការសាងសង់អគារដ្ឋបាលក្រុងនេះឱ្យបានរួចរាល់ឆាប់រហ័សបំផុត ហើយស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីលើកកម្ពស់ដល់ការងារផ្តល់ ទទួលសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗនៅក្នុងដែនរដ្ឋបាលក្រុងរបស់ខ្លួន៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments