Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ ក្នុងស្រុកជុំគិរី និងស្រុកឈូក ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត  បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ ក្នុងស្រុកជុំគិរី និងស្រុកឈូក ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា យើងអាចចូលមកកាន់មុខតំណែងជាថ្នាក់ដឹកនាំស្រុក ឃុំ គឺដោយសារតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោត ដូច្នេះយើងត្រូវតែមានតួនាទីក្នុងការបំរើពួកគាត់។ ម្យ៉ាងវិញទៀត  ត្រូវរួមគ្នារក្សានូវចំណងសាមគ្គីភាព រក្សាឱ្យបាននូវតម្លៃពិតដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវការ រក្សាឱ្យបាននូវតម្លៃពិតជាមនុស្សដែលពលរដ្ឋចង់បាន នោះទើបជាការតបស្នងសងគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានបញ្ជាក់ដែរថា ការចុះសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ ឃុំ-សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងដើម្បីផ្តល់នូវសេចក្តីស្រឡាញ់រាប់អានគ្នាក្នុងនាមគ្រួសារតែមួយ ដែលកន្លងមកក្រុមប្រឹក្សាទាំងអស់បានយកលះបង់កម្លាំងកាយចិត្តក្នុងការបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments