Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជនជំនាន់ក្រោយនៅតែចងចាំ និងគោរពដឹងគុណចំពោះសម្តេច “ព្រះបរមរតនៈកោដ្ឋ”

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គម្រប់ខួបទី១១ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលពិធីនោះមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ក្នុងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

ក្រុមយុវសិស្សនៃវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន (កំពតក្រុង) បានលើកឡើងថា ពួកគេមានសេចក្តីសោមនស្សរីករាយក្នុងចិត្តយ៉ាងខ្លាំង ដែលមានឱកាសបានមកចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចតា ហើយពួកគេបានលើកឡើងថា ស្នាព្រះសហ្ថរបស់ព្រះអង្គ គឺនៅតែដិតដាមជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេបានបន្តថា គំរូវីរភាពរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ បានធ្វើឱ្យពួកគេចង់ចាំ និងគោរពដឹងគុណដោយគ្មានថ្ងៃបំភ្លេចបាននោះឡើយ។

នៅក្នុងពិធីនោះមានការនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលដល់ដដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាកដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments