Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីផ្តល់សេវាសាធារណៈត្រូវគិតថាអ្នកដែលមកទទួលសេវាទាំងអស់គឺជាគ្រួសារតែមួយ

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការដែលបានធ្វើជាមន្ត្រីហើយ គឺត្រូវមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋដោយសេចក្តីគោរព និងស្និទស្នាលបំផុត ក្នុងនោះមិនថាមន្ត្រីដែលអនុវត្តច្បាប់ ឬមន្ត្រីផ្តល់សេវាសាធារណៈផ្សេងៗនោះទេ គឺត្រូវចងចាំថា ពលរដ្ឋដែលមកទទួលសេវាទាំងអស់ គឺជាគ្រួសាររបស់យើង ពូជពង្សរបស់យើងទាំងអស់គ្នា ដូច្នេះហើយត្រូវចេះទទួលរាក់ទាក់ និងជួយការងាររបស់គាត់ឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ប្រកបដោយគុណធម៌ និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកដល់មន្ត្រីទាំងអស់ឱ្យចេះចែករំលែកនូវសម្ភារៈដែលទទួលបាននាពេលនេះ ទៅកាន់អ្នកជាទីស្រឡាញ់របស់ខ្លួន ហើយក៏ត្រូវចងចាំ និងចាប់យកនូវការចែករំលែកនេះបន្តទៅមុខទៀត នៅពេលដែលទទួលបាននូវតួនាទី ឬភារៈកិច្ចនាពេលខាងមុខ។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវចេះគិតគូរអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទដែលធ្វើការងារក្នុងមន្ទីរអង្គភាពរបស់ខ្លួន មិនថាមានឋានៈ ឬតួនាទីប៉ុណ្ណានោះទេ ពិសេសត្រូវមានរបស់របរសម្ភារៈលើកទឹកចិត្ត នៅក្នុងឱកាសបុណ្យប្រពៃណីជាតិសំខាន់ៗ មានដូចជាបុណ្យចូលឆ្នាំថ្មី  និងបុណ្យភ្ជុំបិណ្ឌជាដើម។

តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ឯកឧត្តមនឹងចុះជួបសំណេះ  សំណាលជាមួយសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក និងឃុំ-សង្កាត់នៅទាំងអស់ទូទាំងខេត្ត ដោយនាំទៅជាមួយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនពួកគាត់ផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments