Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កិច្ចប្រជុំពិភាក្សា អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ស្តីពី ការអនុវត្តច្បាប់របបសារព័ត៌មាន


នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សា អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ស្តីពី ការអនុវត្តច្បាប់របបសារព័ត៌មាន នៅសណ្ឋាគារ សាន់នី ក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្ដម អុឹង ឆាយ អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត និងលោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងខេត្តកំពត ចំនួន ៣៣នាក់។

ក្នុងពិធីនេះ លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយសាលាខេត្តកំពត និងមន្ទីរពត៌មានខេត្តកំពត អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារពត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាព របស់អ្នកសារពត៌មានតាមរយៈការផ្តល់ការការពារផ្លូវច្បាប់ ការផ្តល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្តីពីរបបសារពត៌មាន និងច្បាប់ពាក់ព័ន្ធ ដល់អ្នកសារពត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មានផងដែរ។

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មាននេះឡើង ក្នុងគោលបំណង (១)ដើម្បី បង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត តំណាងអាយ្យការ និងតុលាការេខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារពត៌មាន (២)ក៏ដូចជាធ្វើឪ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងពួកគាត់ ក្នុងការងាររាយការណ៏ពត៌ មាន និងស្វែងរកពត៌មាន និងជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានពត៌មាន។ (៣)លើសពីនេះទៀត កិច្ចប្រជុំពិភាក្សានេះ ក៏មាន បំណងផ្ដល់ដល់អ្នកសារពត៌មាននូវ វេទិកាឬឪកាសមួយសម្រាប់ពួកគាត់ ក្នុងការលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាក ដែល គាត់ជួបប្រទះកន្លងមក ដើម្បីលើកឡើង និងឆ្លើយតបឬដំណោះស្រាយពីអង្គភាពពាក់ព័ន្ធនានា ដែលមានវត្តមានក្នុងកិច្ចប្រជុំពិភាក្សានេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments