Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កម្ពុជា និងអូស្ដ្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ក្នុងន័យ គាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ


ថ្ងៃនេះ កម្ពុជា​និងអូស្ត្រាលីបានបើកដំណើរការភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួល បានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។

ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាល អូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋប្រកបដោយភាពធន់ (CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យា ល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

កិច្ចការងារធំៗទាំងបីនៃភាពជាដៃគូគឺរួមមាន៖
-មូលនិធិកែច្នៃចំណីអាហារ៖ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បី បង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។
-វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។
-កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ៖ ការប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការច្នៃចំណីអាហារ។

ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា  “អូស្ត្រាលី ប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវ សេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា”។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបាន មានប្រសាសន៍ថា “ស្រប តាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់សហគ្រាសធុន តូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក មូលនិធិនេះនឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ” ។

សម្រាបព័ត៌មានបន្ថែម សូមទាក់ទង៖
-ស្ថានទូតអូស្រ្តាលី : Media.Cambodia@dfat.gov.au
-កម្មវិធី CAPRED: sornnimul.khut@capred.org | 092 563 474
-សហគ្រិនខ្មែរ (KE): contact@khmerenterprise.info







Post a Comment

0 Comments