Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅសាលសន្និសិទបូកគោខេត្តកំពត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់បានលើកឡើងថា ក្នុងទសវត្សចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង០៨ខែ ឆ្នាំ២០២៣នេះ ការវិនិយោគលើវិស័យសំណង់អគារមានតម្លៃប៉ាន់ស្មានសរុបប្រមាណជាង ៤.៧៥៧លានដុល្លារអាមេរិក គឺកើនឡើងជិត៣ដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានទុនវិនិយោគប្រមាណ ត្រឹមតែ ១.៨៩៤លានដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈគ្រប់ប្រភេទក្នុងវិស័យសំណង់នេះ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវក្នុងបរិបទជាអ្នកបំរើប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើមន្ត្រីសាធារណៈ មន្ត្រីជំនាញ អាជ្ញាធរ និងអ្នកប្រកបរបរពាក់ព័ន្ធនឹងសំណង់ទាំងងស់ ត្រូវពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការងារសំណង់ឱ្យបានល្អប្រសើ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់នាពេលនេះ ស្របពេលដែលក្រសួងកំពុងមមាញឹកក្នុងការរៀបចំកសាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យសំណង់-យុទ្ធសាស្ត្រជាតិស្ដីពីសំណង់ឌីជីថល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិបច្ចេកទេស ព្រមទាំងគោលការណែនាំបច្ចេកទេស ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់កម្ពុជាប្រកបដោយចីរភាព ហើយក៏ជាឱកាសមួយដែលអនុញ្ញាតឱ្យមន្ដ្រីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនឹងសំណង់ មានជាអាទិ៍អ្នកសិក្សាគម្រោងប្លង់ អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ អ្នកសាងសង់ អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ អ្នកជំនាញក្នុងវិស័យសំណង់ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍សំណង់ អ្នកផលិតសម្ភារៈសំណង់ បរិក្ខារសំណង់ និង ផលិតផលសំណង់ អាចធ្វើការផ្លាស់ប្ដូរយោបល់ចែករំលែកបទពិសោធន៍ និងចំណេះដឹងពីគ្នាទៅវិញទៅមក៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments