APKPure ហាណូយ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យុសំឡេងវៀតណាម និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដូ ធៀនស៊ី (Do Tien Sy) អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម នៅទីក្រុងហាណូយ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមបានធ្វើនាពេលកន្លងមក និងដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិថ្មីៗបន្ថែមទៀតលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ បន្ទាប់ពីឯកឧត្តមបានបញ្ចប់ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។
រូបថត៖ ក្រសួងព័ត៌មាន
0 Comments