Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សត្វផ្សោតសមុទ្រក្នុងខេត្តកំពតនិងខេត្តកែបមានការកើនឡើងនៅឆ្នាំនេះ

អ្នកសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា កញ្ញា ភាន់ សុភានី  បានប្រាប់ឱ្យដឹងថា គម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា បានធ្វើការសិក្សាទៅលើសត្វផ្សោតយ៉ាងដិតដល់ តាមរយៈការចុះពិនិត្យដោយជិះទូក និងដើរពិនិត្យផ្ទាល់ដីនៅតាមតំបន់កោះ។  ចំពោះសកម្មភាពចុះពិនិត្យតាមទូក ក្នុងមួយសប្តាហ៍ធ្វើឡើង៣ដងនៅតាមតំបន់ប្រជុំកោះ និងតាមតំបន់សហគមន៍ព្រែកត្នោត។ សម្រាប់ខេត្តកំពតមានផ្សោត២ប្រភេទ គឺផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច ឬ ផ្សោតព័ណ៌ផ្កាឈូក។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា សត្វផ្សោតដែលជាប្រភេទថនិកសត្វសមុទ្រដ៏កម្រនេះ អាចបង្កកំណើតបានចាប់ពីអាយុ៤ទៅ៦ឆ្នាំ រយៈពេលពពោះកូនចំនួន ១៤ខែ និងអាចរស់នៅបានរហូតអាយុជាង ៣០ឆ្នាំ។ បន្ទាប់ពីមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតសមុទ្រនេះ គេសង្កេតឃើញថានៅឆ្នាំ២០២៣នេះ ចំនួនផ្សោតមានការកើនឡើង។  

តាមរយៈការពិនិត្យ និងសិក្សាទៅលើសកម្មភាពសត្វផ្សោតដែលបានបង្ហាញខ្លួននៅសហគមន៍ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាចធ្វើឱ្យក្រុមអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានបានថា សត្វផ្សោតទាំងនោះ កំពុងតែបង្អួតខ្លួន ចែចង់គ្នា មុនពេលឈានទៅរកការបង្កកំណើត(ស្វែងរកដៃគូបង្កកំណើត)។ អ្នកជំនាញរំពឹងថាសត្វផ្សោតនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ប្រសិនការងារអភិរក្សមានការចូលរួមបានល្អពីគ្រប់ភាគីពាក់ព័ន្ធ។

ទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វផ្សោត ក៏មានចំនួនសត្វផ្សោតបន្តងាប់ជាហូរហែផងដែរ សម្រាប់ឆ្នាំ២០២៣នេះ សត្វផ្សោតចំនួន៦ក្បាលបានងាប់ ក្នុងនោះផ្សោតមួយក្បាលងាប់ដោយជាប់មងរបស់ប្រជានេសាទ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments