Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋនិងអាជ្ញាធរខេត្តកំពតបង្ហាញមោទកភាព​ចំពោះ​រាជ​​រដ្ឋា​ភិបាល​ក្នុង​ការ​ដាក់បញ្ចូល​ប្រាសាទ​កោះកេរ​ជាសម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក

ប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃក្នុងខេត្តកំពត បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ក្នុងនាមជាកូនខ្មែរមួយរួបពិតជារំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញរាជរដ្ឋាភិបាលដាក់ដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ ពួកគាត់យល់ឃើញថា តាមរយៈការចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ និងផ្តល់ផលប្រយោជន៍ច្រើនយ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ ជាអាទិ៍រួមមាន៖ ទទួលបានការការពារអភិរក្ស និងជួសជុលឡើងវិញ ធ្វើឱ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកមកជាយូរលង់ លើកតំកើនកេរ្តិ៍ឈ្មោះរប្រទេសខ្មែរឱ្យកាន់តែមានភាពល្បីល្បាញ លើកស្ទួយស្ថាបត្យកម្មដែលជាស្នាដៃឯករបស់ខ្មែរ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឱ្យល្បីរន្ទឺ បង្កើតការងារ បង្កើនប្រាក់ចំណូលតាមរយៈវិស័យទេសចរជាដើម។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបង្ហាញពីចំណាប់អារម្មណ៍ថា ក្នុងនាមជាអាជ្ញាធរស្រុក ពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដោយជោគជ័យ។ សមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតនេះ វាមិនមែនបានមកដោយភាពចៃដន្យនោះទេ គឺដោយសារប្រមុខរាជរដ្ឋាភិបាលមានការដឹកនាំត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ ទើបអាចធ្វើឱ្យកម្ពុជាមានឈ្មោះបោះសំឡេង ល្បីរន្ទឺក្នុងឆាកអន្តរជាតិ ពិសេសបានចុះបញ្ជីប្រាសាទបុរាណរបស់ខ្លួនចំនួនបួនជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប្រជាពលរដ្ឋ អាជ្ញាធរ និងព្រះសង្ឃ រំពឹងយ៉ាងមុតមាំថា ទៅថ្ងៃអនាគតក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅរកភាពអភិវឌ្ឍន៍រីកចម្រើន និងកាន់តែមានភាពល្បីល្បាញ ពិសេសនឹងមានប្រាទ ព្រមទាំងស្នាដៃសិល្បវប្បធម៌ខ្មែរជាច្រើនទៀត និងត្រូវដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅពេលខាងមុខ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង










Post a Comment

0 Comments