Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងព័ត៌មានគូសបញ្ជាក់ថា ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ព័ត៌​មាន​ចេញ​ពី​ក្រសួង​ព័ត៌​មាន​​ត្រូវ​ជា​ធន​ធាន​មនុស្ស​ដែល​មាន​សម​ត្ថភាព


AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ត្រូវរៀបចំធនធាន​មនុស្ស​​នៅ​ក្នុងក្រសួងព័ត៌មានឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព​អាចធ្វើការ​បាន​ដើម្បី​បម្រើរមហាជន និងគេទទួលស្គាល់។ នេះគឺជាការគូសបញ្ជាក់របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាល​ជាមួយមន្ត្រីជាប់​កិច្ចសន្យា​របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សាលចតុម្មុខមង្គល ក្រសួង​ព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាននឹងធ្វើការបណ្តុះ​បណ្តាល​មន្ត្រី របស់ក្រសួងនូវជំនាញព័ត៌មានដើម្បីឱ្យពួកគាត់មាន​សមត្ថភាពក្នុងការ​សរសេរ​ព័ត៌មាន ដែលមានវិជ្ជាជីវៈក្នុងមានជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបាន​ក្នុងរយៈពេល​កន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរ​រួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួង ព័ត៌មានឱ្យទៅជាស្ថាប័ន​ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលសកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

តាមរបាយការណ៍លើកឡើងរបស់ ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សាក្រសួង និងជា​ប្រធាន​នាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មានបានឱ្យដឹងថា មន្រ្តីជាប់កិច្ចសន្យាមានចំនួន​សរុប ៧១៥ នាក់ ក្នុងនោះស្រី ២៩០ នាក់ ចែកចេញជាផ្នែកនៅថ្នាក់ជាតិចំនួន ២៩១ នាក់ ថ្នាក់​ក្រោមជាតិ ៤២៤ រូប៕

ដោយ៖ ប៊ុនរិទ្ធ, រូបថត៖ ខឹម សុវណ្ណារ៉ា


Post a Comment

0 Comments