Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អណាព្យាបាលគ្រូបង្រៀននិងសិស្សក្នុងខេត្តកំពតគាំទ្រវិធានការអប់រំទប់ស្កាត់ក្មេងទំនើងក្នុងខេត្ត

បន្ទាប់ពីវិធានការអប់រំ ទប់ស្កាត់ “ក្មេងទំនើង” តាមរយការចុះចាប់ប្រមូលក្មេងស្ទាវដើរលេងពេលយប់ ចាប់ពីម៉ោង២រំលងអាធ្រាត្រ ទៅដាក់នៅអធិការដ្ឋានតាមបណ្តាក្រុង-ស្រុក រង់ចាំឪពុកម្តាយមកធានា នៅលើផេកស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី៧ ខែកញ្ញាម្សិលមិញនេះ អាណាព្យាបាល គ្រូបង្រៀន សិស្សានុសិស្សបានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ព្រោះពួកគាត់យល់ថា វិធានការនេះអាចជួយតម្រង់ទិសយុវជនខិលខូចឲ្យដើរតាមផ្លូវត្រូវវិញ។

នាយិការងសាលាវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង លោកស្រី ចាន់ ដាវី បានលើកឡើងថា លោកស្រីគាំទ្រ និងពេញចិត្តចំពោះវិធានការអប់រំ ទប់ស្កាត់ក្មេងទំនើងនេះ ដើម្បីកុំឱ្យជ្រុលជ្រួសកាន់តែជ្រៅខូចអណាគត ខណៈដែលក្មេងៗខ្លះ មិនស្តាប់ដំបូន្មានឪពុកម្តាយ និងសាលាទេ ហើយបែរជាទៅដើរលេងតាមទំនើងចិត្ត គេចសាលា មិនចូលផ្ទះក៏មាន ដូច្នេះហើយ បើមានការចូលរួមពីសមត្ថកិច្ច អាជ្ញាធរ និងគ្រប់មជ្ឍដ្ឋានជុំវិញ ជួយតម្រង់ទិស យុវជនដែលខិលខូចទាំងនោះ អាចកែខ្លួនត្រឡប់មករកផ្លូវត្រូវវិញ។

អ្នកស្រី ណុប រ័ត្ន រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត បានឱ្យដឹងថា ក្មេងៗនៅក្នុងភូមិស្តាប់បង្គាប់ល្អ គ្មានក្មេងទំនើងទេ ប៉ុន្តែអ្នកស្រីក៏ធ្លាប់ឃើញក្មេងៗដែលស្ថិតក្នុងវ័យសិក្សាដើរលេងពពាក់ពពូន អង្គុយតាមសួនច្បារមាត់ព្រែក រមណីដ្ឋានស្រះឈូក និងកន្លែងលក់ស្រាក្រឡុក រហូតដល់យប់ជ្រៅ។ អ្នកស្រីបញ្ជាក់ថា ក្មេងៗឥឡូវងាយឈ្លក់វង្វេងតាមសម្ភារនិយម ពិសេសប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យឪពុកម្តាយពិបាកប្រដៅ ប៉ុន្តែពួកគេខ្លាចប៉ូលីស។ អ្នកស្រីក៏បានស្នើសុំឲ្យសមត្ថកិច្ច ជួយពិនិត្យក្មេងៗដែលគេចសាលារៀនផង។

យោងតាមផេកផ្លូវការរបស់ស្នងការរដ្ឋាននគរបាលខេត្តកំពត បានបង្ហោះថា៖ "ចាប់ពីយប់នេះតទៅ 07.09.23 ចាប់ពីម៉ោង 2 ទាបភ្លឺក្រុម ប្អូនៗដែលមិនចេះសំរាន្តយប់(ក្មេងទំនើង) និងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបាន អោយឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ វិធានការណ៏ នេះនឹងអនុវត្តទាំង 09ក្រុងស្រុក។”៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត







Post a Comment

0 Comments