ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល់សួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងតម្រូវការជនពិការភាពបម្រើការងារផ្នែកផ្តល់សេវាកម្មម៉ាស្សានៅក្រុងកំពត នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលចាស់ និងថ្មី ជនពិការភាពកម្ពុជា ភាគច្រើនទទួលបានឱកាសសិក្សាអប់រំ និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ដើម្បីឲ្យពួកគាត់អាចធ្វើការ ឬប្រកបមុខរបរចិញ្ចឹមជីវិតបាន ដោយមិនចាំបាច់ដើរសុំទានអ្នកដទៃ។
ជាក់ស្តែងសម្រាប់សមាជិកសមាគមន៍តន្ត្រីសំនៀងជនពិការប្រមាណជាង៧០០នាក់ (ស្ត្រី ២៨៧នាក់)នៅទូទាំងប្រទេស ភាគច្រើនប្រកបរបរម៉ាស្សា (២១ក្រុម) ជាអ្នកចម្រៀង អ្នកដូរតន្ត្រី អ្នកជំនាញដេរប៉ាក់ អ្នកជួសជុលគ្រឿងអេឡិកត្រូនិចជាដើម កំពុងទទួលបានប្រាក់ចំណូលសមរម្យ។
លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្នជនពិការភាពមានការតស៊ូប្រឹងប្រែង មិនយកពិការភាពរបស់ខ្លួនធ្វើជាឧបសគ្គជីវិតទេ រហូតអ្នកខ្លះទទួលបានភាពជោគជ័យក្នុងជីវិត និងអ្នកខ្លះក្លាយជាឯកឧត្តមថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង និងស្ថាប័នផ្សេងៗថែមទៀតផង។ ជារួមជនពិការភាពបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចការសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិ។
ក្នុងឱកាសនោះដែរ លោកជំទាវក៏បានស្នើដល់អាជ្ញាធរ មន្ត្រីមន្ទីរជំនាញ ពាក់ព័ន្ធសូមជួយបន្តតាមដាន និងយកចិត្តទុកដាក់ជាអាទិភាពក្នុងការជួយលើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាព ឲ្យកាន់តែល្អប្រសើរ។
ក្នុងកម្មវិធីសំណេះសំណាលដែលមានការចូលរួមពីឯកឧត្តម និងលោកជំទាំវ គណៈប្រតិភូក្រសួង និងមន្ត្រីថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធនារសៀលនោះដែរ ក៏បាននាំមកនូវអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ចែកជូនដល់ជនពិការភាពផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ រស់ រតនៈ
0 Comments