Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតនិងមន្ត្រីជំនាញប្រាប់ពលរដ្ឋកុំឱ្យចោលសំរាមនិងកាកសំណល់ចូលប្រឡាយព្រែកជីក

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការលើកកម្ពស់ទីក្រុងស្អាត នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដែលធ្វើឡើងនៅស្ថានីយ៍បូម និងមច្រោះទឹកកខ្វក់ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តបានលើកឡើងថា ប្រឡាយព្រែកជីកជាបណ្តាញផ្លូវរំដោះទឹកមួយយ៉ាងសំខាន់របស់ក្រុងកំពត ដើម្បីបញ្ចៀសការជន់លិចក្រុងពេលរដូវវស្សាមានភ្លៀងធ្លាក់ច្រើន។ ឯកឧត្តមបន្តថា បន្ទាប់ពីបញ្ចប់គម្រោងស្តារប្រឡាយព្រែកជីក និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយរួចមក ក្រុងកំពតគ្មានការជន់លិចទៀតទេនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយសោភ័ណ្ឌភាពនៅតាមតំបន់ប្រឡាយក៏ស្អាត គ្មានក្លិនស្អុយដូចមុនទេនោះ។ ឯកឧត្តមស្នើដល់សិស្សានុសិស្ស និងពលរដ្ឋរស់នៅតាមបណ្តោយព្រែកជីក ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ហើយកុំចោលសំរាមចូលប្រឡាយទឹកនេះ។

ជាមួយគ្នានេះដែរ លោក ពូ ម៉ានិត តំណាង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងដែរថា ការជំរុញផ្សព្វផ្សាយបរិស្ថានអនាម័យទីក្រុងស្អាត អាចនាំមកនូវសេដ្ឋកិច្ច និងទាក់ទាញទេសចរ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាប្រឡាយព្រែកជីកនេះឱ្យបានស្អាតជានិច្ច។ ជាមួយគ្នានេះដែរ ការចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត គឺដើម្បីរក្សាខ្យល់បរិសុទ្ធ និងជួយរក្សាទឹកស្អាតគ្មានសំរាម។

ក្នុងវេទិការផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការលើកកម្ពស់ទីក្រុងស្អាត នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ក៏មានការរៀបចំដើរដង្ហែក្បួនតាមបណ្តោយផ្លូវដងព្រែកជីក ចេញដំណើរពីសាលាបឋមសិក្សាកំពង់កណ្តាល រហូតមកដល់ស្ថានីយ៍បូម និងចម្រោះទឹកកខ្វក់ផងដែរ ដើម្បីផ្សាព្វផ្សាយសារអប់រំសំខាន់ៗមួយចំនួន ពិសេសការផាកពិន័យចំពោះអ្នកចោលសំរាមផ្តេសផ្តាសពី ២ម៉ឺន ទៅដល់ ២០ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments