Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជនត្រូវសិក្សាមុខវិជ្ជាដែលខ្លួនស្រឡាញ់ កុំរៀនតាមមិត្តភក្តិ ឬតាមទីផ្សារការងារខ្លាំងពេក

ថ្លែងបិទអង្គសិក្ខាសាលាស្អីអំពី “ការផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៍មានសម្រាប់យុវជន” ដែលបានធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកស្រី ទេព ស៊ីណាត អគ្គនាយករងយុវជន និងជាប្រធានផ្នែក នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានផ្តាំផ្ញើដល់យុវជន សិស្សានុសិស្សថ្នាក់ទី១០ ១១ និង១២ថា ដើម្បីរៀបចំជីវិតសិក្សា និងជីវិតការងារឲ្យបានល្អប្រសើរទៅអនាគត យុវជនត្រូវផ្តោតសំខាន់លើការស្វែងយល់អំពីខ្លួនឯងជាមុនសិន ដើម្បីដឹងថាខ្លួនមានចំណុចខ្លាំង ចំណុចខ្សោយអ្វី? ស្រឡាញ់ចូលចិត្ត និងចង់ក្លាយទៅជាអ្វីឲ្យពិតប្រាកដ? ជៀសវាងជ្រើសរើសរៀនមុខវិជ្ជា ឬជំនាញតាមគ្នា ដែលជាហេតុធ្វើឲ្យលទ្ធផលការសិក្សាមិនសូវល្អ ហើយពេលរៀនចប់ អត្រាទទួលបានការងារមានកម្រិតទាប ឬចាញ់ប្រៀបគេ ។ ពោលត្រូវជ្រើសរើសរៀនមុខវិជ្ជាដែលខ្លួនស្រឡាញ់ កុំរៀនតាមមិត្តភក្តិ ឬតាមទីផ្សារការងារខ្លាំងពេក។

ក្នុងឱកាសនោះដែរ សិស្សានុសិស្សាចូលរួមសិក្ខាសាលា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា សិស្សសម័យឥឡូវមានឱកាសទទួលបានភាពជោគជ័យច្រើនជាងមុន ដោយសារតែ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការបណ្តុះធនធនមនុស្ស ម្យ៉ាងទៀតក្រសួងជំនាញ និងពាក់ព័ន្ធតែងតែបានជួយបង្ហាញផ្លូវ និងតម្រង់ទិសដល់យុវជន ឲ្យមានភាពឆ្លាតវៃក្នុងការសម្រេចចិត្តត្រូវ។

សិក្ខាសាលាស្អីអំពី “ការផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៍មានសម្រាប់យុវជន” មានគោលបំណងផ្សព្វផ្សាយព័ត៍មានសំខាន់ៗដល់យុវជន ពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឲ្យយុវជនអាចកំណត់បានច្បាស់លាស់ អំពីផែនការនៃការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ  និងសម្រេចតាម បំណង់ប្រាថ្នារបស់ពួកគេ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments