Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គិតត្រឹមម៉ោង១រសៀល ពល​រដ្ឋ​ខេត្ត​កំពត​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីបោះ​ឆ្នោត​ជាង ៣២ម៉ឺន​នាក់​បាន​ទៅ​ចូល​រួមបោះ​ឆ្នោត

យោងតាមរបាយការណ៍របស់គណកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានឱ្យដឹងថា គិតត្រឹមម៉ោង ១រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋចំនួន ៣២៦,៦៤៧នាក់ ស្មើនឹង ៧៧.៥៧% បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្រុងស្រុកទាំង៩ ក្នុងខេត្ត។

តាមការឱ្យដឹងពីលោក តែ ជិនណារិទ្ធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានឱ្យដឹងថា សម្រាប់សភាពការទូទៅនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងខេត្ត ដែលមាន ៣៤២មណ្ឌល ស្មើនឹង ១,០៥៤ការិយាល័យ ពុំមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះទេ គឺដំណើរការដោយរលូនទាំងអស់៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង









Post a Comment

0 Comments