Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​មន្ត្រី និង​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ នៅ​ខេត្ត​កំពត

ថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តកំពត ដែលបានចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ឯកឧត្តម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលបានមកពីកិច្ចខិតខំប្រឹកប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែង ពិសេសក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងគ្រប់គ្រង់ស្ថានភាពនៃការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ នៅខេត្តកំពតបានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានជាប់ជាប្រទេសប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានល្អជាងគេនៅលើពិភាពលោក។ ហើយបើទោះបីជាជាពិភពលោក បាននិងកំពុងស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩នៅឡើយក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនល្អប្រសើរ។ ជាងនេះទៅទៀត តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមប្រកបដោយភាពជោគជ័យនាពេលថ្មីៗនេះ បានធ្វើឱ្យពិភពលោកបានដឹងថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ”។

យោងតាមរបាយការណ៍មន្ត្រីជំនាញសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតមិនមានអ្នកកើតជំងឺកូវីដ-១៩នោះទេ ចំពោះការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ដូសទី១(អាយុ ៣ឆ្នាំឡើង) ចាក់បានចំនួនជាង ៥៥ម៉ឺននាក់ ស្មើ ១០៤%, ដូសទី២ ចាក់បានជាង ៥២ម៉ឺននាក់ ស្មើ ៩៤%, ដូសទី៣ ចាក់បានចំនួនជាង ៣៥ម៉ឺននាក់ ស្មើ ៦៧% , ដូសទី៤ ចាក់បានជាង ១៣ម៉ឺននាក់ ស្មើ៣៧%, ដូសទី៥(អាយុ ៥ឆ្នាំឡើង) ចាក់បានជាង ៣ម៉ឹននាក់ ស្មើ ២៥%, និងដូសទី៦(អាយុ ១២ឆ្នាំឡើង) ចាក់បានជាង ៣ពាន់នាក់ ស្មើ ១២%  បើធៀបនឹងដូសបន្ទាប់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments