Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្ថានីយ៍​ផ្សាយ​បន្តវិទ្យុ និង​ទូរទស្សន៍​បូកគោ​អាច​ឱ្យ​ប្រជា​នេសាទ​នៅ​លំហ​សមុទ្រ​មើល​ឃើញ និង​ស្តាប់​បាន​ពី​ការ​ផ្សាយ​ដំណឹង​ថ្មីៗ​ទាន់​ហេតុ​ការណ៍ ពិសេស​ព្យា​ករណ៍​អាកាស​ធាតុ

កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ រដ្ឋាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សានៃក្រសួងព័ត៌មាន បានអញ្ចើញប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ដើម្បីបួងសួងសុំសេចក្តីសុខ និងឱ្យដំណើរការសាងសង់ទៅដោយរលូន។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ស៊ីវ ផេង អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា គម្រោងសាង់សង់អគារថ្មីនៅលើភ្នំបូកគោនេះ គឺសម្រាប់ធ្វើជាអគារស្ថានីយ៏វិទ្យុ និងទូរទស្សន៍ផ្សាយបន្តពីស្ថានីយ៍កណ្តាលរបស់ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយ៍វិទ្យុជាតិ FM វត្តភ្នំ និងវិទ្យុជាតិ FM 96 ហើយសារៈសំខាន់នៃការសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោនេះ ដោយសារទីតាំងនៅលើភ្នំបូកគោមានលក្ខណៈអំណោយផលល្អសម្រាប់ដាក់ស្ថានីយ៍ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗនៅជុំវិញខេត្តកំពត ពិសេសសម្រាប់ប្រជានេសាទនៅលំហរសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗទាន់ហេតុការណ៍ ហើយអ្វីដែលសំខាន់គឺការផ្សាយព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៍ទាក់ទងនឹងខ្យល់ព្យុះ ដើម្បីប្រជានេសាទនៅលំហរសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

តាមការបញ្ជាក់របស់ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការពិនិត្យបច្ចេកទេស និងរៀបចំស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ បានលើកឡើងថា ក្រសួងព័ត៌មានបានសិក្សាយ៉ាងលំអិតក្នុងការរៀបចំសាងសង់អគារ រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត។ គួររំលឹកដែរថា គម្រោងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ជាជំហ៊ានដំបូងគ្រាន់តែចង់ធ្វើការជួសជុលកែលម្អរអគារចាស់ដែលមានពីដើមកឡើងវិញតែប៉ុណ្ណោះ ប៉ុន្តែដោយមានការសិក្សាពីក្រុមការងារបច្ចកទេស និងក្រុមវិស្វករសំណង់ បានវាយតំលៃថា អគារនេះមានអាយុកាលប្រមាណជិត ១០ឆ្នាំមកហើយ និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដូច្នេះហើយទើប ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេចអោយមានការសង់អគារថ្មីតែម្តង។ សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ៕

អត្ថបទ៖ សុធារម្យ AKP កំពត, រូបភាព៖ ខឹម សុវណ្ណារ៉ា



















Post a Comment

0 Comments