Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្ដម ម៉ៅ ធនិន ជួបសំណេះសំណាលជាមួយពលរដ្ឋជាង ២ម៉ឺននាក់ មកពី ១៣ឃុំក្នុងស្រុកទឹកឈូ

អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគភិអភិបាលខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងស្រុកទឹកឈូ ទាំង ១៣ឃុំ ដែលមានពលរដ្ឋចូលរួមប្រមាណជាង ២ម៉ឺននាក់ ហើយការចុះសំណេះសំណាលនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៣។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ឯកឧត្តមនឹងធ្វើការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តទៅដល់អាជ្ញាធរមូលដ្ឋាន ដែលមានដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើ។ ឯកឧត្តមបានបន្តថា ចំពោះការវាយតំលៃនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះ គឺមិនស្ថិតលើរបាយការណ៍ពីថ្នាក់មូលដ្ឋាននោះទេ គឺឯកឧត្តមយកពីសំដីពិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។

ជារៀងរាល់ពេលដែលចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបានបញ្ចូលខ្លួនទៅក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ជាសមាជិកម្នាក់ ដែលមានតួនាទីជាអភិបាលខេត្ត។ ហើយឯកឧត្តមតែងតែផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ត្រូវរាយការណ៍អំពីភាពអសកម្មនានារបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនពលរដ្ឋ ដើម្បីឯកឧត្តមមានចំណាត់ការតាមផ្លូវច្បាប់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាទាំងអស់ មើលថែពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ គឺអាជ្ញាធរមូលដ្ឋាននេះឯង។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំ និងសុំកុំឱ្យមានឱ្យសោះនូវការលាបពណ៌ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ ថាជាបក្សនេះ បក្សនោះ ដែលទាំងប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន ក្នុងបេះដូង ហើយបានរស់រានមានជីវិតដោយកំណើតទី២ គឺក្រោយថ្ងៃរំដោះ ៧មករា ដែលសម្តេចតេជោបានលះបង់គ្រប់បែបយ៉ាង និងយកមកដោយលំបាកដូចៗគ្នា៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments