Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋ​ជាអតិត​គ្រូបង្រៀន និង​ពល​រដ្ឋរ​ស់នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង ទទួល​បាន​ចុង​សន្លឹក​សំគាល់​ដីធ្លីដែល​បាន​កាត់​ចេញ​ពីដី​សារពើ​ភ័ណ្ឌ​របស់រដ្ឋ

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងផ្តល់ចុងសន្លឹកបញ្ជាក់ក្បាលដី ជូនប្រជា​ពលរដ្ឋដែលជាអតីតគ្រួបង្រៀនចូលនិវត្តចំនួន ១៣០គ្រួសារ ដែលបានរស់នៅលើដីសារពើភ័ណ្ឌរបស់មន្ទីរអប់រំខេត្ត ក្នុងសង្កាត់កំពង់កណ្តាលក្រុងកំពត និងប្រជាពលរដ្ឋចំនួន ៣០គ្រួសារផ្សេងទៀតដែលរស់នៅតំបន់ចំណតរថភ្លើង ស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត សរុបចំនួន ១៦០គ្រួសារ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង ១៦០គ្រួសារនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការផ្តល់ប័ណ្ឌកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានអាស្រ័យផលក្រោយថ្ងៃរំដោះ​ ៧មករា ឆ្នាំ១៩៧៩ ឬជាថ្ងៃកំណើតទីពីរនេះ គឺជាគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយសម្តេចតែងតែជំរុញឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិត្រូវពន្លឿនការងារនេះ ដើម្បីផ្តល់ជូនបងប្អូនយើងប្រើប្រាស់តាមតម្រូវការ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលមកទទួលយកនូវចុងសន្លឹកសំគាល់ដីធ្លីទាំងពីរទីតាំងនេះ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងសុខ​ទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសនិវត្តន៍ជន និងគ្រូបង្រៀនដែលចូលនិវត្តន៍។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញ និងពន្លឿនការងារចេញប័ណ្ណនេះជូនពួកគាត់។

យោងតាមរបាយការណ៍របស់មន្ទីរដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដីខេត្តបានឱ្យដឹងថា ទីតាំងទាំងពីរនេះបានចាប់ផ្តើមធ្វើការវាស់វែងកាលពីថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២៣ ដែលទីតាំងទី១ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល (ក្បែរស្ថានីយ៍រថភ្លើង) មានក្បាលដីចំនួន ៣៧ក្បាលដី ស្មើនឹង ៣០គ្រួសារ ដែលមានទំហំ​ ១៦.៧៥០ម៉ែត្រការ៉េ ក្នុងនោះធ្វើការកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗអស់ចំនួន ១.០៣៨ម៉ែត្រការ៉េ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៧ក្បាលដី ស្មើនឹង ១៥.៧១២ម៉ែត្រការ៉េ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ក្នុងដីសារពើភ័ណ្ឌរបស់មន្ទីរអប់រំខេត្ត វាស់វែងបានចំនួន ១៤៨ក្បាលដី ស្មើនឹង ១៣០គ្រួសារ មានផ្ទៃដីសរុបចំនួន ៣៤.៥៣៣ម៉ែត្រការ៉េ ក្រោយពីកាត់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗអស់ ២.៧២៦ម៉ែត្រការ៉េ ដំណាក់កាលទី១គឺចេញបង្កាន់ដីក្បាលដីជូនអ្នកកាន់កាប់សិន៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments