Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម ម៉ៅ ធនិន ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​ជាង ១ម៉ឺន​នាក់​ក្នុង​ស្រុក​បន្ទាយមាស

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ មកពីឃុំចំនួនបួនគឺ៖ ឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច ឃុំត្នោតចុងស្រង់ និងឃុំព្រៃទន្លេ  ក្នុងស្រុកបន្ទាយមាស។

មានមតិសំណេះសំណាលនាពេលនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន បាននាំយកមកនូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសដោយលំបាកដោយជីវិតរួចមក ប្រទេសយើងគឺមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទាំងការងាររកស៊ី ដើរលេងកម្សាន្តទូទាំងប្រទេស មានផ្លូវថ្នល់ខ្វាត់ខ្វែង ចង់ទៅកម្សាន្តនៅកន្លែងណា ម៉ោងណាក៏បាន ដូច្នេះយើងត្រូវដឹងគុណ និងតបគុណចំពោះសម្តេចតេជោ ដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា កុំលាបពណ៌គ្នា រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានក្រោមម្លប់សន្តិភាព ហើយត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបោះឆ្នោតជូនសម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាពឱ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៅមុខទៀត៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង












Post a Comment

0 Comments