Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពត​គ្រោង​នឹងបង្កើត​ទីលាន​ប្រកួត​កីឡា​ទូក​ជាអចិន្ត្រៃយ៍​ដែល​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ

ក្រោយពីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទូក ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣រួចមក ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា រដ្ឋបាលខេត្តមានមហិច្ចតា គ្រោងបង្កើតទីលានប្រកួតទូកអចិន្ត្រៃយ៍ លក្ខណៈស្តងដាអន្តរជាតិមួយ ដើម្បីលើកកម្ពស់វិស័យកីឡាផង និងទាក់ទាញទេសចរជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរផង  ហើយថាការប្រកួតទូកកាយ៉ាក់ថ្ងៃនេះ ក៏ជាផ្នែកមួយដើម្បីរួមចំណែកទាក់ទាញទេសចរផងដែរ។

ថ្លែងនៅក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើនជាទីលានប្រណាំងទូកជាអចិន្ត្រៃយ៍ ដែលមានលក្ខណៈស្តងដាអន្តរជាតិ ក្នុងគោលបំណង់ដើម្បីជំរុញវិស័យកីឡាផង និងវិស័យទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែល្អប្រើសើរឡើងផង។ ឯកឧត្តមបានបន្តថា វិស័យកីឡាលើទឹក (កីឡាទូក) នេះនិងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក៏ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។

លោក រិន ដាណេរ ជាកីឡាករអុំទូកកាយ៉ាក់ ឈ្នះក្នុងជើងទី១ លើវិញ្ញាសាអុំរយៈចំងាយ ២.០០០ម៉ែត្រ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ទូកកាយ៉ាក់ បានក្លាយជាប្រភេទកីឡាលើទឹកដ៏ពេញ​និយមមួយសម្រាប់ភ្ញៀវ​ទេសចរ​ដែលបានមកកម្សាន្តនៅក្នុងខេត្តកំពត។ ហើយការបង្កើតការប្រកួត​ទូកកាយ៉ាក់នេះឡើង នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ចង់មកលេងខេត្តកំពត​កាន់តែច្រើន។

សូមបញ្ជាក់ថា ការប្រកួតទូកកាយ៉ាក់ ចែកចេញជាបីវិញ្ញាសារធំៗ ដែលមានកីឡាករចូលរួមសរុបចំនួន ៩៤នាក់ លើរយៈចម្ងាយ ៥០០ម៉ែត្រ ចំនួន៣០នាក់, រយៈចម្ងាយ ២.០០០ម៉ែត្រ ចំនួន ៣០នាក់ និងរយៈចម្ងាយ ៥.០០០ម៉ែត្រ ចំនួន ៣៤នាក់។ ការប្រកូតចាប់ផ្តើមពីថ្ងៃទី២៣ ដល់២៥ ខែឧសភា ឆ្នាំ២០២៣ ហើយកីឡាករដែលទទួលបានជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចាប់ពី ១០០ដុល្លា ដល់ ១.៥០០ដុល្លា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត









Post a Comment

0 Comments