Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជីវករផ្សារឈូក ស្រុកឈូក ថ្លែង​អំណរ​គុណសម្តេច​តេជោ​ដែល​បាន​ផ្តល់​ដំបូល​ថ្មីសម្រាប់​ផ្សារឈូក និង​បាន​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សារ​ឱ្យមាន​ភាព​ល្អប្រសើរ

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាដំបូលផ្សារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនអាជីវករផ្សារឈូក ក្រោយពីមានការស្នើសុំតាមរយៈឯកឧត្តម។

ក្រុមអាជីវករលក់ដូរគ្រប់ប្រភេទ ជាងកាត់សក់ ជាងកាត់ដេរ ជាងមាស បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាជាដំបូលផ្សារថ្មី ជំនួសដំបូលចាស់ដែលមានសភាពទ្រុឌទ្រោម និងមានការលិចទឹកនៅពេលមានភ្លៀងម្តងៗ តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ក្រុមអាជីវករបានបន្តថា កន្លងមកឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ជូនដល់អាជីវករផ្សារឈូក ដែលមានដូចជា៖ ការចាក់បេតុងខាងមុខផ្សារ(ចំណតតាក់ស៊ី) ផ្លូវបេតុងជុំវិញផ្សារ រោងកាត់សក់ រោងលក់ម្ហូបអាហារ ដាក់កង្ហាបឺតខ្យល់លើដំបូលផ្សារ រួមទាំងការរៀបចំបណ្តាញភ្លើងអគ្គិសនីអោយមានសោភ័ណ្ឌភាព និងតបណ្តាញទឹកស្អាតចូលក្នុងផ្សារជាដើម។

មានមតិសំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា អំណោយជាដំបូលថ្មីសម្រាប់ផ្សារឈូកនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមផ្ទាល់។ ជាក់ស្តែងការផ្តល់ជូននេះ គឺដោយសារមានការសំណូមពរពីអាជីវករ និងឃើញពីសភាពទ្រុឌទ្រោមរបស់ដំបូលផ្សារ ឯកឧត្តមក៏បានស្នើសុំគោលការណ៍ពីសម្តេចដើម្បីដោះដូរដំបូលថ្មី ដើម្បីធានាបាននូវសុវត្តិភាពជូនអាជីវករ ហើយយើងក៏ទទួលបាននូវការឯកភាពផ្តល់ជូននេះពីសម្តេច។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងដីដែលជាអចលនៈទ្រព្យរបស់រដ្ឋ ដើម្បីរៀបចំកន្លែងលក់ដូរជូនប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានស្អាតល្អ និងមានសណ្តាប់ធ្នាប់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលយកសំណូមពរ និងតម្រូវការផ្សេងៗរបស់អាជីវករក្នុងផ្សារ ដែលក្នុងនោះឯកឧត្តមបានចូលរួមថវិកា៥០% ក្នុងការចំណាយរបស់អាជីវករលើការជួសជុល និងសាងសង់សំណង់ផ្សេងៗក្នុងផ្សារផងដែរ៕

អត្ថបទ៖ សុធារម្យ AKP
















Post a Comment

0 Comments