នៅព្រឹត្តថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង រដ្ឋបាលខេត្តកំពត បានរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិតដើម្បីឲ្យបម្រើការងារនៅក្នុងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត និងរដ្ឋបាលក្រុងបូកគោ ចំនួន ១៤នាក់ ក្នុងនោះមានមន្ត្រីក្របខណ្ឌ “ក” ២នាក់ ដើម្បីបម្រើការងារនៅរដ្ឋបាលខេត្តកំពត និងក្របខណ្ឌ “ក” ៥នាក់ “ខ” ៤នាក់ និង “គ” ៣នាក់ ដើម្បីមប្រើការងារនៅរដ្ឋបាលក្រុងបូកគោ។ ការប្រឡងមានរយៈពេលពីរម៉ោង និងមានបេក្ខជនមកប្រឡងសរុប ៤៤៤នាក់ ស្រី២៧៧នាក់។
នៅគ្នុងឱកាសផ្តល់កិត្តិសយអញ្ជើញបើកវិញ្ញាសាប្រឡង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់បេក្ខជន ឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ដែលខ្លួនបានរៀនចេះចាំឲ្យបានល្អប្រសើរ ព្រោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងជាប់។ ឯកឧត្តមបានបញ្ជាក់ដែរថា ការប្រឡងនេះមានភាពសុក្រិតណាស់ គឺធ្វើយ៉ាងណា ដើម្បីជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មកបម្រើការងារជូនប្រជាពលរដ្ឋ ពោលបេក្ខជនប្រឡង “អ្នកចេះ គឺជាប់”។ការប្រឡងចាប់ពីម៉ោង៧ កន្លះ ដល់ ម៉ៅង ៩កន្លះ ក្រោមការយាមកាមពីកម្លាំងសមត្ថកិច្ចមច្រុះ និងការ ត្រួតពិនិត្យពី មន្ត្រីគណៈកម្មការរៀបចំការប្រឡងខេត្តកំពត ដើម្បីធានាថា ការប្រឡងប្រកបដោយតម្លាភាព និងគ្មានការលាក់លួចមើលប្រ៊ីយ៉ុង៕
0 Comments